ខ្ញុំឈ្មោះ ម៉ែន ផល្លី[1] អាយុ ៦៨ឆ្នាំ រស់នៅភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ហាក់ ជាវ។ នៅវ័យកុមារ ខ្ញុំរៀនសូត្រដល់ថ្នាក់ទី៧ (សង្គមចាស់) ហើយបានឈប់រៀន ពីព្រោះតែបាតុកម្ម ដែលបានកើតមានឡើងក្រោយពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅខែមីនា ឆ្នាំ១៩៧០។ អ្នកភូមិជាច្រើនចូលរួមបាតុកម្ម ដោយខ្លះបានទៅទីរួមខេត្តកំពង់ចាម ហើយខ្លះទៀតបានទៅដល់ជ្រោយចង្វារ ក្រុងភ្នំពេញ។ ប […]...